ព្រឹត្តិការណ៍

  • Home > ព្រឹត្តិការណ៍ > ដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ី និង ប្រទេសសិង្ហបុរី រយៈពេល ៣យប់ ៤ថ្ងៃ

ដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ី និង ប្រទេសសិង្ហបុរី រយៈពេល ៣យប់ ៤ថ្ងៃ

កាលពីថ្ងៃទី២១-២៤ ឆ្នាំ២០២០ កន្លងទៅនេះក្រុមហ៊ុន ប៊ីអេចអិល អង្គរ អ៊ីមផត អេចផត បានបង្កើតឡើងនូវកម្មវិធីដំណើរកម្សាន្តទៅកាន់ប្រទេសម៉ាឡេស៊ី និង ប្រទេសសិង្ហបុរី រយៈពេល ៣យប់ ៤ថ្ងៃ ដើម្បីជាការលើកទឹកចិត្ត និង ថ្លែងអំណរគុណជូនដល់ម្ចាស់ដេប៉ូទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការសហការ ជឿទុកចិត្ត និង ខិតខំចែកចាយបន្តនូវផលិតផលទុយោ «អង្គរ» «ហង្ស» «នាគ» របស់ក្រុមហ៊ុនយើងខ្ញុំ។​ នៅក្នុងដំណើរកម្សាន្តមួយនេះ យើងខ្ញុំដែលជាក្រុមការងារនៃក្រុមហ៊ុន ប៊ីអេចអិល អង្គរ អ៊ីមផត អេចផត ព្រមទាំងម្ចាស់អាជីវកម្មទាំងអស់ គឺទទួលបាននូវភាពសប្បាយរីករាយៗយ៉ាងខ្លាំង ជាពិសេសនោះគឺទទួលបាននូវបទពិសោធថ្មីៗជាច្រើនពីកន្លែងកម្សាន្តនានាដែលពួកយើងបានទៅដល់។